រាល់ថ្ងៃនេះបងប្អូនយើងនាំគ្នាប្រើអិនធឺណិតកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលយើងឃើញជាក់ស្តែងគឺនៅតាមហាងអិនធឺណិតក្នុងក្រុងភ្នំពេញយើងអោយតែបើកទ្វាឡើងគឺមានមនុស្សប្រុសស្រីក្មេងៗជំទង់ចូលឡើងណែនៗ រីឯនៅតាមហាងកាហ្វេអិនធឺណិតដូចជា T&C មានមនុស្សចូលផឹកកាហ្វេប្រើអិនធឺណិតយ៉ាងច្រើនកុះករ សឹងតែគ្រប់សាខា ។ ទាំងនេះអាចបញ្ជាក់ថាអិនធឺណិតអាឡូវគឺពេញនិយមខ្លាំងមែនទែនសំរាប់មនុស្សសម័យនេះ ក៏ដូចជាអ្នកធ្វើការផងដែរ ។

ដូច្នេះហើយខ្ញុំចង់សួរទៅកាន់អ្នកទាំងអស់គ្នាថា តើអ្នកប្រើអិនធឺណិតភាគច្រើនដើម្បីអ្វី ?






ដើម្បីឲ្យមានការងាយស្រួលក្នងការទាក់ទងគ្នា ជុំវិញ ពិភពលោក បើគ្មានអិណធើនិត ខ្ញុំក៏ពិបាកចូលក្នុង ប្លក របស់មុនីរ័ត្ន នឹងប្លក មិត្តយើងឯទៀតដែរ មែនទេ ?ហើយណាមួយងាយស្រួលក្នុងការធ្វើកិច្ចការផង ។
បាទបង បើខ្ញុំវិញក្រៅពីដើរមើលបងប្អូន WordPress ហើយ គឺជួបជាមួយគ្រូតារបស់ខ្ញុំដើម្បីអោយគាត់ជួយដោះស្រាយបញ្ហា!
បើគ្មានគាត់ទេខ្ញុំក៏ប្រាកដជាយ៉ាប់ហើយ ។ ចង់ឆ្ងល់អីមិនដឹងទៅសួរអ្នកណាទេ !!! មានតែគាត់ណ្នឹងហើយទើបអាចជួយបានទាន់ពេល
សម្រាប់ខ្ញុំ ទំនាក់ទំនងជាមួយមិត្តភ័ក្ដិ រឿនអ្វីដែលថ្មី មើលព័ត៌មាន ស្វែងរកដំណោះស្រាយបញ្ហា…!
អូហ! ភ្លេចប្រាប់ថាលោកគ្រូលោកគ្រូតារបស់ខ្ញុំគឺ Google
ហាសហាស ខ្ញុំខំតែឆ្ងល់ ថា លោកគ្រូតា ៗ ស្មានតែលោកគ្រូតា មែនទែន
បងស្វាឯងដឹងអត់ នៅកន្លែងធ្វើការពេលខ្លះធ្វើអត់ចេញ ក៏ប្រាប់គេថា ឈប់សិនចាំមួយភ្លែងខ្ញុំទៅសួរលោកគ្រូតាខ្ញុំ១០នាទី!!! មកវិញធានាថាបានម៉ង
ប្រើអ៊ីនធើណែតដើម្បីប្រយោជន៍រួមនិងប្រយោជន៍ផ្ទាល់ខ្លួន
ដូច Myhouse និយាយចឹងពិតណាស់គ្មានអ្នកណាមកជំនួស google បានទេព្រោះរាល់ពេលមានបញ្ហាគឺរកតាមនឹង បើទាល់ថារកមិនឃើញចាំគិតទៀតគឺចូលតាម forum សាកសួរព័ត៌មានបន្ថែម
google the best friend