បងប្អូនអើយថ្ងៃនេះសូមត្អូញត្អែរតិចចុះ …. រយះពេលជាង ៦ឆ្នាំមកហើយដែលមានចំណូលចិត្តក្នុងការបង្រៀន គឺសល់សាច់ឈាមមកពីលោកប៉ាដែលគាត់គឺជាគ្រូដ៏ពូកែម្នាក់ពីសង្គមមួយរូប តែគួរអោយស្តាយគាត់ក៏បានស្លាប់តាំងពីឆ្នាំ 1994 មកម្ល៉េះ ។ ពីដើមឡើយគ្រួសារបងប្អូនញាតិមិត្តទាំងអស់មិនដែលចង់អោយខ្ញុំធ្វើជាគ្រូបង្រៀនទេ គឺគ្មានលទ្ធផល …. ហើយខ្ញុំក៏ទទួលយកសំដីទាំងនោះមកទុកខ្ញុំចិត្តរហូតមក ។ តែអ្វីដែលខ្ញុំធ្វើសព្វថ្ងៃគឺហាក់បីដូចជាគ្មានសំដីទាំងនោះនៅក្នុងចិត្តទាល់តែសោះ គឺចាប់តាំងពីថ្នាក់ទី ៨ ពេលចេះកុំព្យូទ័រ អង់គ្លេសបន្តិចបន្តួច គឺចេះតែចង់បង្ហាត់បង្រៀនមិត្តភក្តិដែលនៅជុំវិញខ្លួន ដែលក្នុងពេលនោះចេះដំឡើងកុំព្យូទ័រ ដំឡើងវីនដូរ 95 តិចតួចមិត្តភក្តិរៀនជាមួយគ្នាគេសុំអោយជួយបង្រៀនពួកគេផងនៅថ្ងៃអាទិត្យ ហើយមិនដែលចេះប្រកែកមួយម៉ាត់ណាទេ អោយតែ មិត្តភក្តិសំណូមពរអោយបង្រៀន សុខចិត្តធាក់កង់តាំងពីពោធិចិនតុងមកដល់ឥន្ទ្រទេវី មកបង្រៀនមិត្តភកិ្តទាំងអស់គ្នាដល់ផ្ទះ ។
រហូតមកដល់រៀនមហាវិទ្យាល័យឆ្នាំទីមួយបានប៉ុន្មានខែ ស្រីៗនៅក្នុងថ្នាក់ប៉ុន្មាននាក់ណ្នឹងហៅសុទ្ធតែអាជើងកាង (ហៅក្នុងចិត្ត) ព្រោះពេលទៅរៀនរៀងក្រអើតក្រទមតិចអាងខ្លួនចេះតិចតួច អត់សូវចូលរៀន ចូលក្រោយចេញមុន ,..
តែបានតែប៉ុន្មានខែទៀតពួកគាត់ទាំងនោះប្រមាណជា 15 នាក់ក៏បានស្រុះស្រួលគ្នាសុំអោយខ្ញុំបង្រៀនពួកគាត់ពីរបៀបជួសជុលកុំព្យូទ័រ រៀនមេរៀនដែលគ្រូនៅសាលាបង្រៀនឡើងវិញ និងជួយប្រាប់ពីរបៀបធ្វើលំហាត់ក្រុមអញ្ចឹងទៅ ។ ពេលពួកគាត់នាំគ្នាសុំអញ្ចឹង ខ្ញុំក៏អត់មានប្រកែកអីដែរ មានតែសប្បាយចិត្តលើសដើម ដែលបានជួយមិត្តភក្តិទាំងអស់នោះអោយបានចេះខ្លះ កុំអោយមានពាក្យសំដីមកលើមិត្តរួមថ្នាក់ខ្ញុំថា ” រៀនអាយធីបួនឆ្នាំ អត់ចេះសិតវីនដូរផង ” ។ ចាប់ពីឆ្នាំទីមួយរហូតមកដល់ដាច់ឆ្នាំទីពីរបង្រៀនពួកគាត់រៀងរាល់ថ្ងៃអាទិត្យរហូត …, តែទីបំផុតខ្ញុំបានបញ្ចប់ការបង្រៀនពួកគាត់ដោយលំហាត់ចុងក្រោយមួយដែលខ្ញុំដាក់អោយពួកគាត់ធ្វើ ខ្ញុំបាននិយាយលេងសើចផងមែនផងថា បើសិនជាមិនធ្វើលំហាត់ណ្នឹងអោយខ្ញុំទេខ្ញុំឈប់មកបង្រៀនហើយណា ! (លំហាត់នោះគឺ អោយចុច Start > run > វាយពាក្យ “ msinfo32″ រួចឃើញពត៌មានទាក់ទងនឹងកុំព្យូទ័ររបស់ខ្លួនហើយសរសេរវាដាក់ក្រដាស់មកអោយខ្ញុំ ) អាទិត្យក្រោយមកដល់អត់មានអ្នកណាម្នាក់បានធ្វើទាល់តែសោះ !!!
នៅពេលនោះខ្ញុំឈឺចិត្តខ្លាំងណាស់ ថាហេតុអ្វី ខ្ញុំគ្មានសមត្ថភាពអាចបង្រៀនពួកគាត់អោយចេះបាន ខ្ញុំតូចចិត្ត ប្រសិនជាលោកប៉ាខ្ញុំជាគ្រូបង្រៀននៅរស់ដល់សព្វថ្ងៃ ម្ល៉េះខ្ញុំប្រាកដជាមានសមត្ថភាពពេញលេញក្នុងការផ្ទេរចំណេះដឹងទៅពួកគេទាំងនោះមិនខាន … បន្ទាប់ពីថ្ងៃនោះមកខ្ញុំក៏ប្រាប់ពួកគាត់ថាខ្ញុំលែងបានមកបង្រៀនហើយ ព្រោះត្រូវធ្វើការថ្ងៃអាទិត្យទៀត ស្របពេលនឹងមានបុណ្យទានច្រើនផងនោះក៏ខានបង្រៀនរហូតទៅ ។
អាឡូវពេលចូលមកដល់ឆ្នាំទីបី ឆមាសទី២ មិត្តភក្តិម្នាក់ឈ្មោះ ចិន្តា ពេលផឹកសុីស្រវឹងជាមួយគ្នា គាត់ក៏ដាច់ចិត្តនិយាយមកខ្ញុំថា “ រ័ត្នខ្ញុំមានរឿងមួយចង់សំណូមពរមួយ ! ថា ខ្ញុំរៀនបីឆ្នាំហើយអត់មានចេះអីសោះសូម្បីតែពេលទៅរៀនថ្ងៃអាទិត្យជាមួយគ្នាយើងក៏អត់ដឹងអីសោះដដែល ហើយខ្ញុំបានសាកទៅរកសាលារៀនបន្ថែមនៅបាក់ទូក សួរគេវគ្គជួសជុលកុំព្យូទ័រមួយចេះ ៤០ដុល្លា ហើយខ្ញុំមិនចង់ចាយលុយជាមួយអ្នកដ៏ទៃទេ គឺយ៉ាងម៉េចយ៉ាងម៉ាសុំអោយរ័ត្នឯងជួយបង្រៀនខ្ញុំផងបានទេ មិនមែនមានន័យថាចង់ជួលរ័ត្នឯងអីទេតែនេះគ្រាន់តែជាការជួយគ្នាទៅវិញទៅមក កុំគិតអីច្រើនអី “
ម្តងនេះខ្ញុំនៅតែមិនអាចនិយាយថាទេបានដដែល ហើយក៏មិនមែនព្រោះតែលុយ ៤០ដុល្លាណ្នឹងទេ គឺគ្មានអីអស្ចារ្យសំរាប់ខ្ញុំទេ វាគ្រាន់តែជាថ្លៃសាំងស្ទើរមិនគ្រប់ផង តែអ្វីដែលអស្ចារ្យបំផុតនោះគឺខ្ញុំរំភើបចំពោះការតស៌ូរបស់គាត់ ទើបខ្ញុំនៅតែព្យាយាមបង្រៀនគាត់ ព្រោះខ្ញុំនៅតែមានសង្ឃឹមដើម្បីធ្វើអោយមនុស្សម្នាក់ណ្នឹងអាចទទួលបានចំណេះពីការព្យាយាមរបស់យើងទាំងពីរ ។ បន្ទាប់មកក៏មានមិត្តភកិ្តពីរបីនាក់ទៀតសុំមករៀនទៀត លើកនេះកាន់តែច្រើនទៅៗ ហើយអោយតែបង្រៀនចប់ប្រហែលជាម៉ោង ១១ ពួកគាត់តែងតែដាក់ Angkor ពីរបីប្រអប់កំសាន្តលេងអីអញ្ចឹងទៅ ….
រហូតមកដល់ពេលនេះខ្ញុំពិតជាមិនអាចដឹងថាសិស្សរបស់ខ្ញុំទាំងប៉ុន្មាននាក់នោះចេះ និងអាចធ្វើបានប៉ុណ្នាទេ ! នៅតែមានចិត្តភ័យ ប្រសិនជាគ្មានលទ្ធផលសំរាប់ពួកគាត់ ។
ទើបតែពីរបីថ្ងៃមុនខ្ញុំក៏មានគំនិតមួយនិយាយទៅពួកគាត់ថា “ អាឡូវអ្នកទាំងអស់គ្នារៀនពីខ្ញុំបានច្រើនគួរសមដែរហើយ តែអ្នកទាំងអស់គ្នាមិនដឹងថាខ្លួនឯងចេះប៉ុណ្ណា ដូច្នេះខ្ញុំចង់អោយគ្នាយើងដាក់វេនគ្នាទៅធ្វើការសាកល្បងនៅក្រុមហុនខ្ញុំ ហើយខ្ញុំនឹងបង្ហាញពីការងារជាក់ស្តែងដែលខ្ញុំកំពុងធ្វើរាល់ថ្ងៃ “
ទើបតែព្រឹកមិញនេះមិត្តខ្ញុំម្នាក់ឈ្មោះ វិចិត្រ បានមកក្រុមហុនដើម្បីសាកល្បងធ្វើការ ហើយគាត់ពិតជាធ្វើអោយខ្ញុំមានកំលាំងចិត្តក្នុងការបង្រៀនតទៅទៀតមែន ! ខ្ញុំសង្ឃឹមថាអ្នកក្រោយៗទៀតនឹងអាចដូចគាត់អញ្ចឹងដែរ ។
សង្ឃឹមថាបងៗជាគ្រូបង្រៀន ឬអ្នកធ្លាប់មានបទពិសោធន៏ល្អៗ ជួយប្រាប់ពីអ្វីដែលខ្ញុំគួរធ្វើ និងមិនគួរធ្វើចំពោះសិស្សនាពេលខាងមុខផងណា ..






សួស្តី !!តើសុខសប្បាយជាឬទេ?
ពិតជាអស្ចារ្យមែន ចេះជួយយកអាសាមិត្តភក្តិ!!!
ខ្មុំក៏ចូលចិត្តណាស់ខាងកុំព្យូទ័រ យាយត្រង់ទៅចុះ នៅBlogអ្នក ខ្មុំបានយល់ដឹងពីBlogនេះ ខ្លះៗដែរ អរគុណាស់ដែលបានផ្តល់ចំណោះដឹង!!
សំណាងល្អ!!!!!!!
បាទសួស្តីសុធា ខ្ញុំសុខសប្បាយជាធម្មតាទេ តែគ្រាន់តែពេលថ្មីៗនេះឈឺចិត្តតិចតួចដូចរៀបរាប់ខាងលើអញ្ចឹង ។
សំណាងល្អដូចគ្នា
អរគុណរ័ត្ន ដែលបានចែកចាយនៅ ការពិសោធន៍របស់រ័ត្ន ខ្ញុំពីដើមដូចរ័ត្នដែរ បង្រៀនគេមិនចះខឹងខ្លូនឯង ខឹងមួយខឹងខ្លួនមិនមានបច្ចេកទេសគ្រប់គ្រាន់ ហេតុនឹងទើបពួកកូនសិស្សមិនយល់ ខឹងមួយទៀត ឹេហតុអី្វក៏ពួកគាត់មិនឆ្លាត សោះអីចឹង ! ក្រោយពិការវែកញែកដោយខ្លួនឯងមកខ្ញុំបាននឹកឃើញដល់ ពាក្យរបស់ អងគ្លេស មួយថា “ You can lead the horse to the water,But you can’t make them drink” ខ្ញុំមានការស្តាយដែរ ព្រោះ ខ្ញុំមិនបានចេះដិតដល់ ដូច រ័ត្នទេ ខ្ញុំចេះល្មមតែប្រើការបានខ្លះៗ ។ សូមរ័ត្នដាក់អីមែលរ័ត្ន ឲ្យខ្ញុំបានដឹងផង បានទេ ព្រោះខ្ញុំមាន យូនីកូដ ខ្មែរ នឹង វេចនានុក្រម ជូនណាត សំរាប់ Mac OS X ដែលខ្ញុំចង់សំណូមពរដល់រ័ត្នដាក់ក្នុងប្លក របស់រ័ត្នគ្រាន់ចែកបងប្អូន ប្រើប្រាស់ Mac បាន ដាក់ក្នុង កំព្យូទ័រ របស់ពួកគាត់ ។
បាទបងខ្ញុំអរគុណបងដែលបានជួយលើកទឹកចិត្ត ខ្ញុំនឹងព្យាយាមតទៅទៀត ដើម្បីក្លាយជាគ្រូដ៏ល្អមួយរូប
។
ហើយរឹតតែអរគុណបងទៀតចំពោះការដែលបងចង់ដាក់អោយបងប្អូនខ្មែរយើងអាចទាញយក ខ្មែរយូនីកូដសំរាប់ និងវចនានុក្រមជួនណាតសំរាប់ដើរលើ Mac នៅលើប្លុករបស់ខ្ញុំ ។
នេះជា Email របស់ខ្ញុំ : moniroth@live.com
skype : roth999
ពិបាកតែមានតំលៃណាស់ !
ខ្ញុំទើបតែបានរកឃើញនៅ លឹង នេះដែលបងប្អូន ប្រើ Mac OS អាច Download វេចនានុក្រមសម្តេច ជួន ណាត ប្រើប្រាស់បាន ក្នុង Dictionary Wiget របស់ពួកគាត់ ។ សូមបញ្ជាក់ថា សំរាប់ PC វិទ្យាស្ថានពុទ្ធសាស្រ្តបណ្ឌិត បានមានចែកចាយ យូរក្រែដែរហើយ ។ នេះជា លិង សំរាប់ បងប្អូន ប្រើ MacOSX
http://khmer-dictionary-tools.googlecod … nh.pkg.zip
ខាងក្រោមសំរាប់ PC Version 2.0
http://www.budinst.gov.kh/?q=node/314
សូមអញ្ជើញទៅ អស័យដ្ឋាន នេះសាកមើល សំរាប់ វេចនានុក្រម ខ្មែរ http://khmermac.com/viewtopic.php?f=2&t=20#p54
បាទ ដែរហើយ សូមចុចលិងនេះ ដើម្បីទាញយកវេចនានុក្រម សម្តេច ជួន ណាត សំរាប់ MacOSX របស់អ្នក
http://khmer-dictionary-tools.googlecod … nh.pkg.zip
ចឹងបានថា បើចង់ស្រួល មានតែធ្វើដូចខ្ញុំទៅ
អរគុណបងហនុមាន ដែលដាក់លីងអោយ
បាទ អត់អីទេ ប្អូន រ័ត្ន រីករាយចែកជួនមិត្តរួមជាតិ!