បងប្អូនប្រាកដជាស្គាល់គ្រប់គ្នាហើយមើលទៅ នូវជំនាន់ប្រព័ន្ធប្រតិបត្តិការថ្មីនឹងចេញក្នុងពេលឆាប់ៗនេះរបស់ Microsoft គឺ Windows 7 ។ ហើយខ្ញុំក៏ធ្លាប់ឃើញអ្នកខ្លះអួតថាខ្លួនជាអ្នកប្រើ Windows 7 មុនគេ អ្នកខ្លះដំឡើងវាមុនគេ អ្នកខ្លះបានទិញវាមុនគេ អ្នកខ្លះឃើញគេប្រើវាមុនគេ អូយសុទ្ធតែមុនគេ អញ្ចឹងខ្ញុំមិនដឹងជាដឹងក្រោយគេប៉ុណ្ណាទេ !!!

អញ្ចឹងហើយសុំបញ្ចេញយោបល់តិចចុះ មិនច្រើនទេ គឺចង់ប្រាប់ដល់អ្នកដែលមិនទាន់ស្គាល់ ឬក៏អ្នកដែលស្អប់ Vista ថា Windows 7 Beta For Testing Purpose Only ដែលMicrosoft ដាក់អោយទាញយកមកប្រើសាកល្បងនោះ បើតាមគំនិតខ្ញុំនិងអានអត្ថបទប្រៀបធៀបរវាង Windows 7 vs XP & Vista នោះឃើញថា Windows 7 មានចំណុចល្អមួយចំនួនដូចខាងក្រោម :
-រយះពេលបើកវាចំណាយពេលតិចជាង XP និង Vista ស្ទើរពាក់កណ្តាលឯណោះ (Boot Time Optimization) ។
-រយះពេលនៃការបិតកុំព្យូទ័រក៏លឿនជាង XP និង Vista ស្ទើរពាក់កណ្តាលដែរ (Shutdown time)
-ការបញ្ជូនឯកសារពីកន្លែងមួយទៅកន្លែងមួយទៀត ទាំងនៅក្នុង Hard Drive, Flash, Network រហ័សជាងXP និង Vista ។
-បើកកម្មវិធីការិយាល័យដូចជា Word, Excell, Power Point, Access 2007 លឿនមែនទែន ។
-ការបង្រួម ឬពន្លាឯកសារ Zip ឬ Rar លឿនជាង ដែល XP និង Vista ពេលខ្លះធ្វើអោយកុំព្យូទ័រគាំងមិនអាចបើកកម្មវិធី ផ្សេងៗបានទេ ។






ហ្អេ….វាលឿនដល់ថ្នាក់នឹងនរ វីដូវស៍ ៧ ខ្ញុំមិនដឹងសោះ ។ ខ្ញុំក៏មានអារម្មណ៍ថាវាលឿនជាង វីស្តារដែរ ប៉ុន្តែអ្វីដែលខ្ញុំឆ្ងល់នោះគឺ ហេតុអ្វីបានជា វីដូវស៍ ៧ នឹង វាស្គាល់តែ ដ្រាយ C ចំពោះដ្រាយផ្សេងវាមិនស្គាល់សោះ ក្រោយពេលបញ្ចូល ?
Window 7 ទើបតែដាក់អោយប្រើប្រាស់ជាប្រភេទBeta
ដូច្នេះវាមិនស្គាល់ដ្រាយផ្សេងទេ ។ខ្ញុំសាកល្បងហើយ លឿនផន់គេ
រកយូរហើយ! ព្រោះប្រើវិស្តាររាល់ថ្ងៃ យឺតម៉ែអាយឺត! តែវាសុវត្ថិភាពជាង អ៊ិចភី! មិនដឹងថា វីនដូ ៧ សុវត្ថិភាពឬអត់?
ដ្រាយដែលមិនឃើញនោះប្រាកដជាដ្រាយរបស់ Vista ឬ XP មែនអត់? សាកល្បងចុចកណ្តុរស្តាំលើ My computer > Manage > Disk Management > នឹងឃើញដ្រាយណ្នឹងមិនខាន ។
ខ្ញុំគិតថាសុវត្ថិភាព ព្រោះវាបន្ថែមអ្វីដែលខ្វះខាតកើតមាននៅលើវីស្តា ….
ចាំមើលសាកប្រើនិងគេដែរមើល ឮតែគេថាលឿន។ តែរកមិនទាន់បាន
Myhouse : ការរកមើលដ្រាយតាមរបៀបនោះទោះបីជាដ្រាយអីក៏មើលឃើញដែរ តែអ្វីដែលខ្ញុំចង់បាននោះគឺ យើងអាចប្រើបានតែដ្រាយ C ប៉ុណ្ណោះ ចំពោះអាផ្សេងទៀតប្រើមិនបាន ។
ជួបទៀតហើយ ខ្មែរអាយធី ៖ កន្លែងទាញយក វីនដូវស៍៧ នឹងរកនៅទីណាក៏មានដែរ
Original Lab: ខ្ញុំមើលឃើញ ដ្រាយផ្សេងៗធម្មតាតើ? ដោយមិនចាំបាច់ចូលក្នុង Disk Management ទេ ។ ចាំខ្ញុំយករូបភាពអោយមើល ។
មិនយល់ដែរអញ្ចឹង ខ្ញុំឯនេះមើលឃើញតែមួយ ។ ប៉ុន្តែមិនអីទេ ព្រោះមិនយូរប៉ុន្មានត្រូវលប់ចោលអាដែរនឹង ។
និយាយអញ្ចឹង សុំដាក់លីងរបស់លោកទៅក្នុងទំព័ររបស់ខ្ញុំបានទេ ?
មានទៅឆ្អី ! ធើមើលមិនដែលស្គាល់គ្នា……:)
ខ្មុំប្រើហើយ វាពិតជាងាយស្រួលប្រើប្រាស់មែន ប៉ុន្ដែមានបញ្ហាមួយចំនូនដូចជា មិនអាចប្រើ Unicod ក្នុង office 2003 បានទេ កម្មវិធីភាគច្រើន មិន support ជាមួយ វា។ សព្វថ្ងៃខ្ញុំមានបញ្ហាមួយគឺខ្ញុំមិនអាច Set up Window XP បានគឺបានតែ Win 7 និង Vista ប៉ុណ្ណោះ។
Hi Monirith,
I’m sorry for none khmer unicode reply.
I’ve setup Khmer Unicode 2.0 on Windows 7 working fine. But sometime after installed, it don’t display the Language bar of CA. You have to go to control panel >Regional and languages > and add the Catalan keyboard yourselves.
Another one is Why don’t u use Office 2007.. that have many useful feature and fully compatible with Windows Vista and Windows 7.
Khmer Unicode ,Office 2007 both installed in Windows 7 are ok.
Could you please tell me detail why you can’t set up Windows XP ? It doesn’t recognize the Hard Disk ? or something else ?
ខ្ញុំសាករួចហើយ, ឃើញថាវាដើរលឿនមែន ក៏ប៉ុន្តែខ្ញុំមិនអាចប្រើកម្មវិធី iTune, Adobe Audition 3.0, Lord of the ring: Conquest ។ បញ្ហាគឺថា iTune បញ្ចូលរួចបើកអត់ចេញ, ហើយអាពីរគ្រឿងទៀតបញ្ចូលរួច ពេលបើកវាក៏មានផ្ទាំងមួយលេចឡើងថា Runtime Error? ដែលវាបញ្ហាជាមួយនឹង Microsoft Visual C++ Runtime Library…..
សូមឱ្យលោកបងជួយដោះស្រាយបញ្ហាខ្ញុំផង ព្រោះថាខ្ញុំយ៉ាប់ចិត្តមែនទែនកំពុងចង់ប្ដូរទៅប្រើ Window Vista វិញ
Hi bandith,
I’ve never test iTune, Lord of the ring: Conquest in Windows 7 yet. But for Adobe Audition 3.0 working fine with Windows 7 RC 7100.
Windows 7 unlike Windows Vista. It has a great feature that allow you to run legacy application. After you installed old year application, please right click on its shortcut and choose Property > Click Compatibility then check the sentence “ Run this program in compatibility mode for ” and you can try one by one.
Another solution is:
Did you try the latest built of Windows 7 or using beta version ?
Did you try the latest version of iTune, Lord of the ring: Conquest yet ?
I have try the latest application (iTune 8.0), when I ran that Application, it did not start. But for Adobe Audition 3.0 and Lord of the ring, when i ran those application, it showed an runtime error message box, visual basic C++ Runtime Library.
I use window 7 RC 7100 without license.
But I have Window Vista Home Edition with License, I got it from abroad. Should I use 7 or Vista? I don’t know how to choose.
I think you probably got problems with your windows. You could try to reinstall windows 7 again. it might be helpful.
If you have a Windows Vista Home Edition with license, you should use it for legal purpose…
Windows Vista now has Service pack 2 and many more security update, So you can update it directly from Microsoft Website. You will get rid of too many bugs happened before.
គ្មានលឿនទេសុទ្ធតែពិបាកទាំងអស់
ប្រើ XP គ្មានបញ្ហាអ្វីទាំងអស់ហើយគ្មានខ្វល់ពីការប្រើបន្តិចណាទេដោយអាចដំឡើងកម្មវិធីបានងាយស្រួលផង
បើនិយាយពី 7 វិញអន់ណាស់ដូច vista ចឹង មានបញ្ហាមិនចេះចប់រហូតដល់ថ្នាក់ថាឡើង SP 3 ហើយនៅដដែរ
សម្រាប់អ្នកដែលថាប្រើអាថ្មីស្រួលនោះ ប្រហែលប្រើតែស្ដាប់តន្រ្តី ឬវាយឯកសារបន្តិចបន្ទួចហើយមើលទៅ បើចឹងនោះសាកប្រើ Suse ទៅបើជ្រុលប្រើ Vista, Win 7 ចឹងនោះ